Showing posts with label IPhO. Show all posts
Showing posts with label IPhO. Show all posts

Tuesday, April 8, 2014

Free Physics Book: International-Physics-Olympiad-1967-2010



For all students who love physics and want to do more difficult physics exercise in high school, this book will be make you enjoy with what you seek for.

International Physics Olympiad is a collection of the test paper in theorem and experiment exercise with full solution.


About this book:
+Tittle:  Tuyen Tap Bat Dang Thuc
+Size: 1.84MB
+File Type: PDF
+Link Download: Dropbox File

Sunday, April 6, 2014

Study Tip: How to prepare for Physics Olympiad.


      ជារៀងរាល់ឆ្នាំក្រសួងអប់រំតែងរៀបចំការប្រឡងជ្រើសរើសសិស្សពូកែដែលមានសមត្ថភាព
ពិតប្រាកដ  លើមុខវិជ្ជាគណិតវិទ្យារូបវិទ្យា និងអក្សរសិល្បិ៍ខ្មែរ។


      ដោយឡែក សំរាប់មុខវិជ្ជា គណិតវិទ្យា និងរូបវិទ្យាក្រោយពីធ្វើការប្រឡងជ្រើសរើសថ្នាក់ជាតិ រួចរាល់  ក្រសួងតែងមានការបំប៉ន បន្ថែមសំរាប់បេក្ខជន ដែលបាន ប្រឡងជាប់  ដើម្បីជំរុះជ្រើស យកសិស្សឆ្នើម  តំណាងឲ្យកម្ពុជា សម្រាប់ចូលរួមប្រឡងប្រជែងថ្នាក់ អន្តរជាតិ ដូចជា IMO, IPho, ថ្នាក់តំបន់ ដូចជា APho, APMO ជាដើម។

      នៅពេលនេះ ខ្ញុំសូមនិយាយតែពីការប្រឡង IPho, និង APhO តែប៉ុណ្ណោះ។  ជាធម្មតា  អ្នកដែល មាន​ឱកាសក្នុងការចូលរួមវគ្គបំប៉នសំរាប់ការប្រឡងទាំងពីរខាងលើបាន គឺមានតែអ្នកដែលបាន ឆ្លងកាត់ការប្រឡង ថ្នាក់ជាតិជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ១០ ក្នុងកំរិតថ្នាក់ទី៩តែប៉ុណ្ណោះ។  ក្នុងវគ្គបំប៉ននោះ   គឺអាចមានបេក្ខជនច្រើនជា១០នាក់ដែលសុទ្ធតែជាជ័យលាភីសិស្សពូកែថ្នាក់ ជាតិរាល់ឆ្នាំក្នុងការទី៩ (ចំនួននេះ គឺអាស្រ័យទៅលើក្រសួងជាអ្នកជ្រើសរើស)។  ក្រោយពីបំប៉នរួច  បេក្ខជនទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដើម្បីជម្រុះយកសិស្សឆ្នើមជាងគេ ទៅចូលរួម ការប្រឡងទាំងពីរ ខាងលើ   ដែលជាទួទៅក្រសួងត្រូវធ្វើការជ្រើសរើសសិស្ស៨នាក់ (សម្រាប់ ឆ្នាំនេះ តែរាល់ឆ្នាំ យកតែ៥នាក់ព្រោះថវិការមិនកំណត់) សម្រាប់ការ ប្រឡងAPho។   ចំពោះការ ប្រឡងថ្នាក់អន្តរជាតិ, IPhO គឺយើងតម្រូវឲ្យមានសិស្ស៦នាក់ដើម្បីទៅចូលរួមប្រឡងនិងបណ្តា ប្រទេសជាបេក្ខភាពក្នុងការប្រឡងនេះ។


      តាមរយៈលទ្ធផលក្នុងការប្រឡងជារៀងរាល់ឆ្នាំរបស់កម្ពុជាយើង  ឃើញថាក្រុមខ្មែរយើងក៏ ទទួលបានលទ្ធផលគួរជាទីមោទនដែរ។ យើងមានបេក្ខជនដែលធ្លាប់ទទួលបានមេដាយប្រាក់  និង សំរិទ្ធិក្នុងការប្រឡងIPho  តែមិនទាន់មានសិស្សដែលទទួលបានលទ្ធផលល្អក្នុងការប្រឡង APhO នៅឡើយ។   ប្រការនេះ  អាចបណ្តាលមកពីយើងនៅមិនទាន់បានត្រៀមខ្លួនបានល្អ  រឺមិនទាន់មាន ឯកសារគ្រប់គ្រាន់សម្រាប់ការរៀនត្រៀម  រឺអាចមកពីយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ ការរៀនបំប៉ន??


     ដើម្បីជាការរួមចំនែកក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា  ខ្ញុំបានធ្វើការស្វែងរកលើវែបសាយ បរទេសមួយចំនួន  ដែលមានបទពិសោធន៍ក្នុងការប្រឡងថ្នាក់អន្តរជាតិបែបនេះ  ដោយឃើញថា គេទទួលបានលទ្ធផលគួរជាទីមោទនៈ។   ក្នុងនោះ ខ្ញុំបានឃើញគន្លឹះសម្រាប់សិស្សដែលចង់ ប្រឡងសិស្សពូកែរូបវិទ្យាចាប់ពីកំរិតថ្នាក់ខេត្តឡើងទៅដល់ថ្នាក់អន្តរជាតិ  ដោយប្រាប់ពីឯកសារ ដែលត្រូវរៀន និងទំព័រវែបសាយសំខាន់ៗមួយចំនួន សម្រាប់សិស្សចូលទៅសិក្សាស្រាវជ្រាវ ដោយផ្ទាល់។

    ហេតុដូចនេះ  ខ្ញុំក៏បានសរសេរជាប្រកាសនេះឡើង  ដើម្បីចូលរួមចែកចាយបន្តនូវឯកសារដ៏ល្អ នេះសម្រាប់ប្អូនៗជំនាន់ក្រោយរបស់ខ្មែរយើង  អាចយល់ដឹងបន្ថែមពីការប្រឡងនេះ  និងឯកសារ ដែលត្រូវរៀនឲ្យបានត្រឹមត្រូវតាមស្តង់ដារនៃការប្រឡងលក្ខណៈអន្តរជាតិរបស់គេ។

    សង្ឃឹមថា  ប្រកាសនេះនឹងមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការរៀនត្រៀមសិស្សពូកែនៅឆ្នាំ ក្រោយៗទៀត។  សង្ឃឹមថា  ខ្មែរយើងនឹងមានឈ្មោះល្បីនៅលើឆាកអន្តរជាតិ ក្នុងប៉ុន្មានឆ្នាំខាងមុខ ឆាប់ៗនេះ។  រីករាយ និងទាញយកឯកសារស្តីពីគន្លឺះរៀនត្រៀមសិស្សពួកែរូបវិទ្យានេះទាំងអស់គ្នា តាមរយៈតំនភ្ជាប់ខាងក្រោមនេះ។

       https://www.dropbox.com/s/5ra375dj3liv8ju/92358894-How-to-Prepare-for-Physics-Olympiad.pdf