Grade 12 Maths Test




នៅទំព័រនេះ,ខ្ញុំខំរៀបចំឡើងដើម្បីប្រមូលផ្តុំរាល់វិញ្ញាសាប្រឡងសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២
ពីកំរិតសាលា, ខេត្តក្រុង ដល់លំដាប់ប្រទេស នៅទូទាំងប្រទេសកម្ពុជាដើម្បីបានជាឯកសារសិក្សា
ស្រាវជ្រាវផ្នែកគណិតវិទ្យាសំរាប់ប្អូនៗជំនាន់ក្រោយៗទៀត។ 

ជាការពិតណាស់, ការស្វែងរក,ប្រមូលផ្តុំនូវបណ្តាវិញ្ញាសាប្រឡងនេះគឺជារឿងលំបាកមួយ ព្រោះ ប្រព័ន្ធផ្សព្វផ្សាយចែករំលែកចំណេះដឹងនៅប្រទេសកម្ពុជាយើងនៅមិនទាន់មានការរីកចំរើនខ្លាំង
នៅឡើយ​ ជាពិសេសគឺប្រព័ន្ធអ៊ីធឺណេតដែលជាកត្តាចំបងក្នុងបញ្ហានេះ, ហើយមួយវិញទៀត ការមានចិត្តចែករំលែកឯកសារដល់គ្នាទៅវិញទៅមក រឺនិយាយាថា វប្បធម៌ចែករំលែករបស់សិស្ស ខ្មែរយើងមួយចំនួននៅមានកំរិតទាប ដោយការយល់ឃើញក្នុងន័យអវិជ្ជមានគឺខ្លាចអ្នកដទៃទទួល បានជោគជ័យជាងខ្លួនឯង។ 

បញ្ហាទាំងអស់នេះបានធ្វើឲ្យឯកសារសិក្សាស្រាវជ្រាវរបស់ខ្មែរយើងមិនសំបូរបែបដូចប្រទេសជិត
ខាង ពោលគឺប្រទេសថៃ និងប្រទេសយួនតែម្តងដែលកត្តានេះហើយបានញ៉ាំងឲ្យការសិក្សា ស្រាវជ្រាវ របស់សិស្សនិស្សិតខ្មែរយើងនៅមានកំរិតទាបបើធៀបទៅនឹងប្រទេសទាំងនោះ។ 

តួយ៉ាង តាមរយៈលទ្ធផលនៃការប្រឡងនៅលើឆាកអន្តរជាតិដូចជា IMO, IPhO, APMO,.គឺខ្មែរយើង មិនទាន់បានទទួលលទ្ធផលល្អជាងប្រទេសទាំងនោះនៅឡើយ។ 

ហេតុនេះ យើងគួរគិតគូរឡើងវិញដោយចូលរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំរបស់ប្រទេស យើងឲ្យបានរីកចំរើនឡើងវិញដូចនៅក្នុងសម័យសង្គមរាស្ត្រនិយមជាដើម។ 

សង្ឃឹមថា ទំព័រមួយនេះនឹងជួយផ្តល់ជាឯកសារស្រាវជ្រាវគួរជាទីពេញចិត្តសំរាប់មិត្តអ្នកសិក្សា ទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺអ្នកស្រឡាញ់គណិតវិទ្យា ទាំងអស់គ្នា។ 

ជាចុងក្រោយ ញ៉ុមសូមអភ័យទោសរាល់កំហុសឆ្គងជ្រុលជ្រួសទាំងពាក្យសំដី និងបញ្ចេកទេស 
ក្នុងការរចនាទំព័រមួយនេះដោយអចេតនា រឺចំនុចណាមួយដែលធ្វើឲ្យមិត្តអ្នកចូល ទស្សនាទំព័រនេះ មានការមិនពេញចិត្ត សូមមេត្តាខន្តីអភ័យទោស និងសូមអំពាវនាវដល់លោកគ្រូ អ្នកគ្រូ រឺមិត្តអ្នក សិក្សា, សិស្សានុសិស្សដែលមានបំណងចង់ចូលរួមចែករំលែកវិញ្ញសាសិស្សពូកែគណិតវិទ្យា សំរាប់គ្រប់ខេត្តក្រុងចាប់ពីកំរិតសាលាដល់ទូទាំងប្រទេសអាចផ្ញើរមកកាន់ខ្ញុំតាមអ៊ីមែល : sobenkeo@gmail.com /littlelove7789@gmail.com /mybooks7789@gmail.com ^_^មួយណាក៏បាន, 

សូមអរគុណទុកជាមុន!!

សូមអរគុណដល់ប្លក់របស់លោកគ្រូលឹម ផល្គុន , បងគីមចាន់ និងប្អូនប៉ោសេងដែលបានដាក់វិញ្ញាសា​និងផ្ញើរវិញ្ញាសាមួយចំនួនឲ្យដោនឡូត និងមិត្តភក្តិដែលបានចូលរួមចែករំលែកវិញ្ញាសាតាមខេត្តរបស់ខ្លួន ដោយបានផ្ញើរឯកសារមកកាន់ខ្ញុំផ្ទាល់

វិញ្ញាសាទូទាំងប្រទេស
វិញ្ញាសាទូទាំងខេត្ត & ក្រុង
វិញ្ញាសាទូទាំងសាលា&ស្រុក

No comments :

Post a Comment