Wednesday, May 21, 2014

Physics Exercise#25: Electrostatic Problems

ប្រធានលំហាត់៖
នៅត្រង់ $A, B$ ក្នុងលំហ, $AB=8cm$, គេដាក់បន្ទុកពីររៀងគ្នា $q_1=10^{-8}C, q_2=-10^{-8}C$។
a).  គណនាប៉ូតង់ស្យែលត្រង់ $O$ ជាចំនុចកណ្តាល $AB$ និងត្រង់ $M$ ដែល $MA\perp AB$,
ហើយ $MA=6cm$។
b).  គណនាកម្មន្ត នៃកម្លាំងដែនអគ្គិសនី ពេលបន្ទុក $q=-10^{-9}C$ ផ្លាស់ទីពី$O$ ទៅ$M$ តាមគន្លង មានរាងជាកន្លះរង្វង់ មានអង្កត់ផ្ចិត$OM$។

ដំណោះស្រាយ
a). ប៉ូតង់ស្យែលត្រង់O និងត្រង់M:
     ប៉ូតង់ស្យែលត្រង់ចំនុចមួយ គឺជាបង្គុំនៃប៉ូតង់ស្យែលទាំងពីរ ដែលបង្កើតដោយបន្ទុក
ទាំងពីរ គឺ$q_1$ និង $q_2$ , យើងបានៈ
    +ប៉ូតង់ស្យែលត្រង់O:
\[V_O=V_{1.0}+V_{2.0}=k\frac{q_1}{AO}+k\frac{q_2}{BO}\]
    ដោយ $AO=BO, q_1=-q_2$ នាំឲ្យ $V_O=0$
    +ប៉ូតង់ស្យែលត្រង់M:
  \[V_M=V_{1.M}+V_{2.M}=k\frac{q_1}{AM}+k\frac{q_2}{BM}\]
    ចំពោះ $BM=\sqrt{AB^2+AM^2}=10cm$
\[V_M=9.10^9.\frac{10^{-8}}{6.10^{-2}}+9.10^9.\frac{(-10^{-8})}{10.10^{-2}}=600V\]
b). កម្មន្តនៃកម្លាំងដែនអគ្គិសនី
​​​   កម្មន្តនៃកម្លាំងដែនអគ្គិសនី របស់$q_1$ និង $q_2$ ធ្វើបាននៅពេល $q$ ផ្លាស់ទី  គឺមិនអាស្រ័យ
នឹងរាងនៃគន្លងរបស់$q$ ទេ:
\[A_{OM}=q(V_O-V_M)=-10^{-9}(0-600)=6.10^{-7}J\]

No comments :

Post a Comment