Friday, February 7, 2014

Study News: APMO 2014 Preparing Time


          APMO (Asian Pacific Mathematics Olympiad) គឺជាការប្រកួតប្រជែងសម្ថតភាពផ្នែកគណិតវិទ្យាសំរាប់ សិស្សវិទ្យាល័យ។ វាចាប់ផ្តើមបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៩ និងបន្តធ្វើជារៀងរាល់ឆ្នាំនៅខែមិនា ក្នុងល្ងាច
ថ្ងៃច័ន្ធ នៃសប្តាហ៍ទីពីរសំរាប់បណ្តាប្រទេសនៅភាគខាងជើង និងភាគខាងត្បូងអាមេរិច  និងនៅព្រឹកថ្ងៃអង្គារ នៃសប្តារហ៍ទីពីរក្នុងខែមិនា សំរាប់បណ្តាប្រទេសនៅប៉ែកខាងលិចប៉ាស៊ីភិច និងអាស៊ី។
       
          គួរបញ្ជាក់ថា APMO គឺជាការប្រឡងប្រជែង ដែលមានលក្ខណៈជាអន្តរជាតិ ដែលតម្រូវឲ្យបេក្ខជន ដែលចូលរួមប្រឡង  ធ្វើវិញ្ញាសាមួយដែលមាន៥លំហាត់ ក្នុងរយៈពេលបួនម៉ោង ដែលលំហាត់នីមួយៗ មាន៧ពិន្ទុ  ហើយបេក្ខជនតាមប្រទេសនីមួយ គឺមិនចាំបាច់ធ្វើដំណើរឆ្លងប្រទេសទេ ​ គឺថាការប្រឡងនេះ ធ្វើនៅក្នុងប្រទេសនីមួយៗ ដែលជាបេក្ខភាពក្នុងឆ្នាំប្រឡងនីមួយៗ ដោយមានការឃ្លាំមើល យ៉ាងតឹងរឹង ពីសំណាក់គ្រូមេប្រយោគក្នុងការប្រឡង។ រាល់វិញ្ញាសាប្រឡងតាមឆ្នាំនីមួយៗ  ត្រូវតែរក្សាដោយសំងាត់ មុន និងក្រោយការបង្ហាញនៅលើទំព័រផ្លូវការរបស់ APMO ក្រោមការត្រូតពិនិត្យ និងសម្រេចរបស់គណៈកម្មាការ រៀបចំការប្រឡង  និងហាមជាដាច់ខាត មិនឲ្យមានការជជែក ពិភាក្សាស្តីពីការប្រឡងនៅលើបណ្តាញ ចែកចាយផ្សេងៗ (អ៊ីធឺណេត) ក្នុងកំឡុងពេលដែល វិញ្ញាសាមិនទាន់បានដាក់នៅលើទំព័រផ្លូវការរបស់ APMO។

         លក្ខខណ្ឌសំរាប់បេក្ខជនដែលអាចចូលរួមប្រឡង APMO បាន (លក្ខខណ្ឌទូទៅ) គឺ៖
         + មិនទាន់ជានិសិស្សពេញសិទ្ធនៅតាមបណ្តាសាកលវិទ្យាល័យណាមួយ (ជាសិស្សវិទ្យាល័យ)
         + មានអាយុមិនលើសពី២០ឆ្នាំ គិតត្រឹមថ្ងៃទី១ ខែកក្កដាក្នុងឆ្នាំដែលចូលរួមប្រឡង។

         ដោយឡែកប្រទេសកម្ពុជាយើងក៏បានចូលជាបេក្ខភាពក្នុងការប្រឡងនេះ ចាប់តាំងពីឆ្នាំ២០០៨
(? មិនច្បាស់ថាឆ្នាំ២០០៧ យើងបានចូលរួមរឺអត់?) និងបន្តរហូតមកដល់ឆ្នាំនេះ មិនទាន់បានលឺដំណឹង ច្បាស់ការណាមួយស្តីពីការចូលរួមប្រឡងរបស់កម្ពុជាយើង សំរាប់ការប្រឡងនៅឆ្នាំនេះនៅឡើយទេ។  សំរាប់ការនេះ  គឺកម្ពុជាយើងធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  នៅព្រឹកថ្ងៃអង្គារ ខែមិនា។

        ដើម្បីដឹងឲ្យកាន់តែច្បាស់ពីការប្រឡង និងលទ្ធផលដែលខ្មែរយើងទទួលបាន ក្នុងការប្រឡងនេះ សូមចូលទៅកាន់ទំព័រ៖ http://daryn.kz/apmo?lang=en


2 comments :

  1. អត់ទេបង, ខ្ញុំគ្រាន់តែបកប្រែវិញ្ញាសារាល់ឆ្នាំដែលគេសរសេរជាភាសាអង់គ្លេស មកជាភាសាខ្មែរ។ អត់មានសៀវភៅជាភាសាវៀតណាមផង។ ខ្ញុំមិនមានពេលបកសៀវភៅទៀតផង។

    ReplyDelete
  2. ហាហា, ខ្ញុំចង់បកដែរ តែអត់មានពេលទេ ព្រោះសៀវភៅ និងលំហាត់ផ្សេងទៀត គរដូចភ្នំ :D

    ReplyDelete