អាហារូបករណ៍រយៈពេល២ឆ្នាំ ទៅរៀនថ្នាក់ទី១១ និងទី១២ សម្រាប់ឆ្នាំសិក្សា២០១៤ ដល់២០១៦ បានមកដល់កម្ពុជាហើយ។ គណៈកម្មការ United World College (UWC) កំពុងប្រកាសផ្ដល់អាហារូបករណ៍បួនកន្លែងដល់សិស្សកម្ពុជា ដែលកំពុងរៀនថ្នាក់ទី១១ និងទី១២ ឲ្យទៅរៀនថ្នាក់បាក់ឌុបអន្តរជាតិ នៅសាលា UWC ក្នុងប្រទេសបួនផ្សេងគ្នា។
សាលា UWC ទាំងបួនប្រទេសនោះ រួមមាន៖
១) សាលា Redcross Nordic UWC នៅប្រទេសន័រវែស ផ្ដល់អាហារូបករណ៍១០០ភាគរយ។ ថ្លៃសិក្សា អាហារ ការស្នាក់នៅ ថ្លៃសំបុត្រយន្តហោះ និងប្រាក់ចាយវាយ គឺសាលាជាអ្នករ៉ាប់រងទាំងអស់ ប៉ុន្តែអាហារូបករណ៍មួយកន្លែងនេះផ្ដល់ឲ្យតែសិស្សកម្ពុជាណា ពិការដោយសារគ្រាប់មីនប៉ុណ្ណោះ។-បេក្ខជនដែលអាចដាក់ពាក្យសុំអាហារូបករណ៍នេះបាន ត្រូវកើតចន្លោះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៥ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៨។
-អាចនិយាយ និងសរសេរជាភាសាអង់គ្លេស ព្រមទាំងចេះប្រើកុំព្យូទ័រ
-ត្រូវមានកម្រិតសិក្សាល្អសម្រាប់មុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រ និងអក្សរសាស្ត្រខ្មែរ
-មានភាពច្នៃប្រឌិត ឬធ្លាប់បានចូលរួមក្នុងការងារអភិវឌ្ឍសហគមន៍ ឬធ្លាប់បានរួមចំណែកក្នុងការងារមនុស្សធម៌នានាក្នុងសង្គម។
ការប្រឡង៖
-ការប្រឡងជុំទី១ មានវិញ្ញាសាជាភាសាអង់គ្លេស គណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ ដែលធ្វើនៅថ្ងៃអាទិត្យ ទី៣០ ខែមិនា ឆ្នាំ២០១៤។ មណ្ឌលប្រឡង នៅរាជធានីភ្នំពេញ ធ្វើនៅក្នុងអង្គការមណ្ឌលកុមារដើម្បីសុភមង្គល (ផ្ទះលេខ៤១៣ ផ្លូវលេខ៣៧១ (ផ្លូវសឡា) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ) និង មណ្ឌលប្រឡងនៅខេត្តពោធិ៍សាត់ ធ្វើនៅទីរួមខេត្តពោធិ៍សាត់។ បេក្ខជន២០នាក់ដែលមានពិន្ទុខ្ពស់បំផុត នឹងត្រូវជ្រើសរើសទៅប្រឡងនៅជុំទី២។
-ការប្រឡងជុំទី២ មានវិញ្ញាសា ជាភាសាអង់គ្លេស គណិតវិទ្យា និងសម្ភាសន៍ជាភាសាអង់គ្លេស និង ខ្មែរ ព្រមទាំងមានការប្រឡងល្បងប្រាជ្ញា ក្រុមពិភាក្សា និងបទបង្ហាញ ដែលធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៥ និងទី៦ ខែមេសា ឆ្នាំ២០១៤។

២) សាលា SEA UWC នៅប្រទេសសិង្ហបុរី ផ្ដល់អាហារូបករណ៍១០០ភាគរយដែរ។ ថ្លៃសិក្សា អាហារ ការស្នាក់នៅ ថ្លៃសំបុត្រយន្តហោះ និងលុយសម្រាប់ចាយវាយ ជាបន្ទុករបស់អាហារូបករណ៍នេះ។
៣) សាលា Mahindra UWC នៅប្រទេសឥណ្ឌា ផ្ដល់អាហារូបករណ៍បង់ប្រាក់ចំនួន ៧៣៥០០រូពី ឬ ១,១៨៦ដុល្លារ ក្នុងមួយឆ្នាំ នៃថ្លៃសិក្សា។ ថ្លៃអាហារ និងការស្នាក់នៅ អាហារូបករណ៍នេះនឹងជួយរ៉ាប់រងដែរ តែថ្លៃសំបុត្រយន្តហោះ និងលុយសម្រាប់ចាយវាយមិនមែនជាបន្ទុករបស់អាហារូបករណ៍នេះឡើយ។
៤) សាលា Adratic UWC នៅប្រទេសអ៊ីតាលី ផ្ដល់អាហារូបករណ៍បង់ប្រាក់ចំនួន១៦៥០០អឺរ៉ូ ឬ ២២៣៧៣ដុល្លារ ក្នុងមួយឆ្នាំនៃថ្លៃសិក្សា ប៉ុន្តែមិនផ្ដល់ថ្លៃសំបុត្រយន្តហោះ និងលុយសម្រាប់ចាយវាយទេ។
លក្ខខណ្ឌ៖
បេក្ខជនដែលជាប់នឹងត្រូវរៀបចំឯកសារចាប់ពីខែមេសាតទៅ ហើយនឹងត្រូវចេញដំណើរទៅសិក្សានៅសាលា UWC ទាំងបួនប្រទេសនោះ នាខែសីហា ឆ្នាំ២០១៤។
យុវវ័យដែលចាប់អារម្មណ៍អាចសុំពាក្យអាហារូបករណ៍នេះបាន នៅអង្គការមណ្ឌលកុមារដើម្បីសុភមង្គលនៅភ្នំពេញ (មើលអាសយដ្ឋានខាងលើ) ឬនៅអង្គការនេះនៅខេត្តពោធិ៍សាត់ ឬតាមអ៊ីមែល cambodia.uwc@gmail.com, mechsokha@hotmail.com ឬតាមវិបសាយ www.cambodia.uwc.org ឬតាមទូរសព្ទលេខ ០១២ ៨៣២ ៣៣១/០៨៨ ៨៨៥ ៥២៧៨៕
អានអត្ថបទដើម៖ http://news.sabay.com.kh/articles/583253
No comments :
Post a Comment