- កម្រងឯកសារដ៏កម្រមួយនេះ ត្រូវបានរៀបរៀង និងត្រួតពិនិត្យដោយក្រុមនិស្សិតខ្មែរមួយក្រុម ដែលជាអ្នកទទួលជ័យលាភីក្នុងការប្រឡងទៅសិក្សានៅប្រទេសជប៉ុន ក្នុងបណ្តាឆ្នាំកន្លងទៅ។ ដោយមានសណ្តានចិត្តចង់ចូលរួមចែករំលែក ក៏ដូចជាចង់ផ្តល់ជាឯកសារសម្រាប់ប្អូនៗជំនាន់ក្រោយៗ ត្រៀមក្នុងការប្រឡងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន សៀវភៅមួយក្បាលនេះ ក៏បានលេចចេញជារូបរាងឡើង ក្រោមការសហការ មូលមតិគ្នារបស់ក្រុមសិស្សនិស្សិតខ្មែរយើង ដែលបានជាប់ជាស្ថាពរក្នុងការប្រឡងនេះ។
- ខ្ញុំផ្ទាល់ ពិតជាសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះសណ្តានចិត្តរបស់ក្រុមនិស្សិតខ្មែរយើងនេះ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវស្នាដៃដ៏ប្រណិតនេះឡើង សម្រាប់បន្សល់ដល់កូនខ្មែរគ្រប់ជំនាន់ ហាត់រៀនទៅថ្ងៃខាងមុខ។
- សូមអរគុណដល់អ្នកដែលបានចែកចាយឯកសារនេះមកកាន់ប្លក់របស់ខ្ញុំ!
Blog For High School will give to all high school students the knowledge as much as we can.
Showing posts with label Scholarship. Show all posts
Showing posts with label Scholarship. Show all posts
Friday, October 17, 2014
កម្រងវិញ្ញាសាត្រៀមប្រឡងអាហារូបករណ៍ទៅប្រទេសជប៉ុន
Saturday, June 28, 2014
Hot News: The Official Result of VN Scholarship 2014-2015
Tuesday, June 24, 2014
Thursday, May 15, 2014
Scholarship News: It Times For Japan Scholarship Now!
- តើអ្នកចង់ទៅសិក្សានៅប្រទេសជប៉ុនទេ?
- តើអ្នកធ្លាប់ស្គាល់ និងដឹងអ្វីខ្លះស្តីពីប្រទេសជប៉ុន?
- តើអ្នកចង់ស្គាល់ប្រទេសជប៉ុន ឲ្យបានច្បាស់ជាងអ្វីដែលអ្នកធ្លាប់បានដឹងទេ?
- ពេលនេះ ឱកាសសម្រាប់អ្នកបានមកដល់ហើយ!! អាហារូបករណ៍ទៅសិក្សានៅប្រទេស ជប៉ុន សម្រាប់ឆ្នាំសិក្សាថ្មី២០១៤-២០១៥ មាន៤កំរិតគឺៈ ថ្នាក់ក្រោយឧត្តមសិក្សា, ថ្នាក់ឧត្តម សិក្សា, ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។
- សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតពីដៃអ្នកឲ្យសោះ។ សិក្សានៅប្រទេសដែលមានខឿន
សេដ្ឋកិច្ចអភិវឌ្ឍន៍ ប្រទេសដែលល្បីខាងបច្ចេកវិទ្យាទំនើប និងវិស័យអប់រំប្រកបដោយ គុណភាព ដែលអាចផ្តល់អនាគតដ៏ភ្លឺស្វាងមួយដល់អ្នកបាន។ - ចំពោះអ្នកដែលមានចំនាប់អារម្មណ៍ សូមអានពត៌មានលំអិតខាងក្រោម៖
សម្រាប់ពត៌មានលំអិត សូមទាញយកនៅទីនេះ៖
Monday, May 5, 2014
Scholarship: Vietnam Scholarship 2013-2014 Come Out Now
ប្រញាប់ឡើងៗ សម្រាប់អ្នកដែលមានបំណងចង់មកសិក្សានៅប្រទេសវៀតណាម ពេលនេះឱកាសបានមកដល់ទៀតហើយ។ អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សាបានធ្លាក់មកដល់ទៀតហើយ។
សម្រាប់អ្នកដែលមានបំណងចង់ចូលរួមប្រឡង អាចចូលទៅកាន់វែបសាយរបស់ក្រសួងអប់រំតាម តំណភ្ជាប់ខាងក្រោម ដើម្បីអានពត៌មានលំអិត រឺអាចទៅទាក់ទងទិញសំនុំបែបបទ និងសាកសួរ ពត៌មានបន្ថែមនៅនាយកស្ថានអាហារូបករណ៍ដោយខ្លួនឯងផ្ទាល់។
វែបសាយក្រសួងអប់រំ៖ http://www.moeys.gov.kh/kh/scholarships/607.html#.U2b6lvmSwUp
Friday, January 31, 2014
Test Paper: Re-post all in one scholarship test paper
Cause of some friends need this document and can't find in my old blog so now i re-upload it again for you here by adding more test paper to the old version one. ^_^ Hope this will help you for the scholarship test this year!
Link download given below:
Labels:
China
,
Paper Test
,
Russia
,
Scholarship
,
Singapore
,
VN
Friday, January 24, 2014
Study News: Scholarship For High School Students!
អាហារូបករណ៍រយៈពេល២ឆ្នាំ ទៅរៀនថ្នាក់ទី១១ និងទី១២ សម្រាប់ឆ្នាំសិក្សា២០១៤ ដល់២០១៦ បានមកដល់កម្ពុជាហើយ។ គណៈកម្មការ United World College (UWC) កំពុងប្រកាសផ្ដល់អាហារូបករណ៍បួនកន្លែងដល់សិស្សកម្ពុជា ដែលកំពុងរៀនថ្នាក់ទី១១ និងទី១២ ឲ្យទៅរៀនថ្នាក់បាក់ឌុបអន្តរជាតិ នៅសាលា UWC ក្នុងប្រទេសបួនផ្សេងគ្នា។

សាលា UWC ទាំងបួនប្រទេសនោះ រួមមាន៖
១) សាលា Redcross Nordic UWC នៅប្រទេសន័រវែស ផ្ដល់អាហារូបករណ៍១០០ភាគរយ។ ថ្លៃសិក្សា អាហារ ការស្នាក់នៅ ថ្លៃសំបុត្រយន្តហោះ និងប្រាក់ចាយវាយ គឺសាលាជាអ្នករ៉ាប់រងទាំងអស់ ប៉ុន្តែអាហារូបករណ៍មួយកន្លែងនេះផ្ដល់ឲ្យតែសិស្សកម្ពុជាណា ពិការដោយសារគ្រាប់មីនប៉ុណ្ណោះ។-បេក្ខជនដែលអាចដាក់ពាក្យសុំអាហារូបករណ៍នេះបាន ត្រូវកើតចន្លោះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៥ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៨។
-អាចនិយាយ និងសរសេរជាភាសាអង់គ្លេស ព្រមទាំងចេះប្រើកុំព្យូទ័រ
-ត្រូវមានកម្រិតសិក្សាល្អសម្រាប់មុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រ និងអក្សរសាស្ត្រខ្មែរ
-មានភាពច្នៃប្រឌិត ឬធ្លាប់បានចូលរួមក្នុងការងារអភិវឌ្ឍសហគមន៍ ឬធ្លាប់បានរួមចំណែកក្នុងការងារមនុស្សធម៌នានាក្នុងសង្គម។
ការប្រឡង៖
-ការប្រឡងជុំទី១ មានវិញ្ញាសាជាភាសាអង់គ្លេស គណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ ដែលធ្វើនៅថ្ងៃអាទិត្យ ទី៣០ ខែមិនា ឆ្នាំ២០១៤។ មណ្ឌលប្រឡង នៅរាជធានីភ្នំពេញ ធ្វើនៅក្នុងអង្គការមណ្ឌលកុមារដើម្បីសុភមង្គល (ផ្ទះលេខ៤១៣ ផ្លូវលេខ៣៧១ (ផ្លូវសឡា) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ) និង មណ្ឌលប្រឡងនៅខេត្តពោធិ៍សាត់ ធ្វើនៅទីរួមខេត្តពោធិ៍សាត់។ បេក្ខជន២០នាក់ដែលមានពិន្ទុខ្ពស់បំផុត នឹងត្រូវជ្រើសរើសទៅប្រឡងនៅជុំទី២។
-ការប្រឡងជុំទី២ មានវិញ្ញាសា ជាភាសាអង់គ្លេស គណិតវិទ្យា និងសម្ភាសន៍ជាភាសាអង់គ្លេស និង ខ្មែរ ព្រមទាំងមានការប្រឡងល្បងប្រាជ្ញា ក្រុមពិភាក្សា និងបទបង្ហាញ ដែលធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៥ និងទី៦ ខែមេសា ឆ្នាំ២០១៤។
ការប្រឡង៖
-ការប្រឡងជុំទី១ មានវិញ្ញាសាជាភាសាអង់គ្លេស គណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ ដែលធ្វើនៅថ្ងៃអាទិត្យ ទី៣០ ខែមិនា ឆ្នាំ២០១៤។ មណ្ឌលប្រឡង នៅរាជធានីភ្នំពេញ ធ្វើនៅក្នុងអង្គការមណ្ឌលកុមារដើម្បីសុភមង្គល (ផ្ទះលេខ៤១៣ ផ្លូវលេខ៣៧១ (ផ្លូវសឡា) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ) និង មណ្ឌលប្រឡងនៅខេត្តពោធិ៍សាត់ ធ្វើនៅទីរួមខេត្តពោធិ៍សាត់។ បេក្ខជន២០នាក់ដែលមានពិន្ទុខ្ពស់បំផុត នឹងត្រូវជ្រើសរើសទៅប្រឡងនៅជុំទី២។
-ការប្រឡងជុំទី២ មានវិញ្ញាសា ជាភាសាអង់គ្លេស គណិតវិទ្យា និងសម្ភាសន៍ជាភាសាអង់គ្លេស និង ខ្មែរ ព្រមទាំងមានការប្រឡងល្បងប្រាជ្ញា ក្រុមពិភាក្សា និងបទបង្ហាញ ដែលធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៥ និងទី៦ ខែមេសា ឆ្នាំ២០១៤។
២) សាលា SEA UWC នៅប្រទេសសិង្ហបុរី ផ្ដល់អាហារូបករណ៍១០០ភាគរយដែរ។ ថ្លៃសិក្សា អាហារ ការស្នាក់នៅ ថ្លៃសំបុត្រយន្តហោះ និងលុយសម្រាប់ចាយវាយ ជាបន្ទុករបស់អាហារូបករណ៍នេះ។
៣) សាលា Mahindra UWC នៅប្រទេសឥណ្ឌា ផ្ដល់អាហារូបករណ៍បង់ប្រាក់ចំនួន ៧៣៥០០រូពី ឬ ១,១៨៦ដុល្លារ ក្នុងមួយឆ្នាំ នៃថ្លៃសិក្សា។ ថ្លៃអាហារ និងការស្នាក់នៅ អាហារូបករណ៍នេះនឹងជួយរ៉ាប់រងដែរ តែថ្លៃសំបុត្រយន្តហោះ និងលុយសម្រាប់ចាយវាយមិនមែនជាបន្ទុករបស់អាហារូបករណ៍នេះឡើយ។
៤) សាលា Adratic UWC នៅប្រទេសអ៊ីតាលី ផ្ដល់អាហារូបករណ៍បង់ប្រាក់ចំនួន១៦៥០០អឺរ៉ូ ឬ ២២៣៧៣ដុល្លារ ក្នុងមួយឆ្នាំនៃថ្លៃសិក្សា ប៉ុន្តែមិនផ្ដល់ថ្លៃសំបុត្រយន្តហោះ និងលុយសម្រាប់ចាយវាយទេ។
លក្ខខណ្ឌ៖



បេក្ខជនដែលជាប់នឹងត្រូវរៀបចំឯកសារចាប់ពីខែមេសាតទៅ ហើយនឹងត្រូវចេញដំណើរទៅសិក្សានៅសាលា UWC ទាំងបួនប្រទេសនោះ នាខែសីហា ឆ្នាំ២០១៤។
យុវវ័យដែលចាប់អារម្មណ៍អាចសុំពាក្យអាហារូបករណ៍នេះបាន នៅអង្គការមណ្ឌលកុមារដើម្បីសុភមង្គលនៅភ្នំពេញ (មើលអាសយដ្ឋានខាងលើ) ឬនៅអង្គការនេះនៅខេត្តពោធិ៍សាត់ ឬតាមអ៊ីមែល cambodia.uwc@gmail.com, mechsokha@hotmail.com ឬតាមវិបសាយ www.cambodia.uwc.org ឬតាមទូរសព្ទលេខ ០១២ ៨៣២ ៣៣១/០៨៨ ៨៨៥ ៥២៧៨៕
អានអត្ថបទដើម៖ http://news.sabay.com.kh/articles/583253
Thursday, December 12, 2013
Test Result: Singapore Scholarship 2014 Round 1 Result was release
Monday, December 9, 2013
Japan Scholarship year 2012-2013 result ^_^
Sunday, December 8, 2013
Paper Test: Singapore Scholarship Test 2014 (1st Round)
Who joint this test for this year, how it taste? Can you do it well. Hope all of you who joint got what u wish for. Let enjoy the paper test that i just got from brother, Poseng Than, big thank to him. ^_^
Here is the full solution from brother Mengsay Loem, big thank to him ^_^ Let enjoy all readers.
Labels:
Grade 11
,
Grade 12
,
Maths Problem
,
Out Standing Test
,
Scholarship
,
Singapore
Saturday, November 16, 2013
Korea Scholarship for RUPP and ITC
Labels:
ITC
,
Korea
,
RUPP
,
Scholarship
Location:
Phnom Penh, Cambodia
Subscribe to:
Posts
(
Atom
)




















