Sunday, May 11, 2014

APhO2014 vs Cambodian Team


ការប្រឡងរូបវិទ្យាអូឡាំព្យាដអាស៊ាន (Asian Physics Olympiad) ឆ្នាំ២០១៤ នឹងប្ររព្ធឡើងចាប់ពីថ្ងៃ
ទី១១ ដល់ថ្ងៃទី១៨ខែឧសភានេះ នៅប្រទេសសិង្ហបុរី

នៅក្នុងឆ្នាំនេះដែរ  ប្រទេសកម្ពុជាយើងក៏បានបញ្ជូនក្រុមសិស្សចំនួន៨នាក់ សម្រាប់ជាតំណាង
ជាតិយើងក្នុងការចូលរួមប្រឡងនេះដែរ។  បេក្ខជនទាំង៨នាក់នោះគឺមាន៥នាក់បានប្រឡងជាប់ 
ក្នុងវគ្គ ជម្រុះពេញសិទ្ធ  និង៣នាក់ទៀត ត្រុវបានជ្រើសរើសចេញពីក្រុមបំប៉នសម្រាប់ការប្រឡង
នេះ។


នៅថ្ងៃនេះដែរ  គឺជាថ្ងៃចេញដំណើររបស់ក្រុមកម្ពុជាយើង  ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី  ដើម្បី
ចូលរួមប្រឡងក្នុងឆ្នាំនេះ។  នៅឯព្រលានយន្តហោះជាតិភ្នំពេញ  យើងឃើញមានការចូលរួមជូន 
ដំណើរ និងជូនពរដល់បេក្ខជនដែលតំណាងជាតិយើង​ ក្នុងការចេញទៅប្រឡងនៅឆ្នាំនេះ។

ខ្ញុំសូមជូនពរឲ្យក្រុមកម្ពុជាយើងយើងនៅឆ្នាំនេះ  ធ្វើដំណើរដោយសុវត្ថិភាព  ការស្នាក់នៅ និងការ
ប្រឡងនៅសិង្ហបុរី មានលក្ខណៈល្អប្រសើរ  និងជួនពរឲ្យទទួលបានលទ្ធផលល្អៗ គ្រប់ៗគ្នា ដើម្បី
នាំមកវិញនូវកិត្តិយស  និងភាពល្បីល្បាញដល់ជាតិមាតុភូមិយើងវិញ។ ​

No comments :

Post a Comment